បើមិនចង់ស៊យធំទេ កុំផឹកកាហ្វេនេះដាច់ខាត

0
101

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ណែនាំសាធារណៈជនទាំងអស់មិនគួរទទួលទានកាហ្វេចង្អុលមេឃមានផ្ទុកឱសថឈ្មោះ Sidenafil ដែលប្រើប្រាស់សំរាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ចំពោះអ្នកប្រើប្រាស់ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។

កាហ្វេនេះត្រូវបាននាំចូលមកប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ ឯ.ក ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងវិទ្យុ ព្រមទាំងចែកចាយ និងលក់តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។ ប្រសិនបើបងប្អូនជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលកាហ្វេនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤៕

LEAVE A REPLY