ស្ពានអាកាសស្តុបផ្សារដីហុយ បើកឲ្យចរាចរវិញហើយចាប់ពីថ្ងៃនេះទៅ ហើយលើកនេះលែងបារម្ភរឿងឡានក្រុងបើកបុកប៉ារាស់ទៀតហើយ

0
118

កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ ស្ពានអាកាសស្តុបផ្សារដីហុយបានបិទមិនឲ្យចរាចរទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្ថាបនាភ្ជាប់តំណស្ពានរួច ចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃស្អែកទី១០ ខែឧសភាឆ្នាំ២០១៨តទៅ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងដាក់អោយយានយន្តធ្វើចរាចរទាំង២ទិសជាធម្មតាឡើងវិញ។ ហើយក្រសួងបានបញ្ជាក់ទៀតថាការដាក់អោយដំណើរការលើកនេះ នឹងអនុញ្ញាត្តអោយរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

LEAVE A REPLY