ដើម្បីកុំឲ្យមានការភ័ន្តច្រលំទៀត សាលាក្រុងធ្វើការបញ្ជាក់ជាថ្មីម្តងទៀតទាក់ទងនឹងស្ពានដែកបេឡេឬស្សីកែវ

0
214

កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

បន្ទាប់ពីការដាក់សម្ពោធស្ពានដែកបេឡេឬស្សីកែវនេះរួច ក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយដោយភ័ន្តច្រឡំថា ស្ពានដែកបេឡេឫស្សីកែវ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៀត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបញ្ជាក់ជាថ្មីថា ស្ពានបេឡេឫស្សីកែវ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញផ្ទាល់ ដោយសហការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រើរយៈពេលសាងសង់អស់ ៦ខែ និង ១១ថ្ងៃ។

សូមបញ្ជាក់ឡើងវិញថា ស្ពានបេឡេថ្មីនេះ មានទទឹងប្រវែង ១២ម៉ែត្រ និងបណ្ដោយប្រវែង ៦៥៥ម៉ែត្រ ហើយមិនអនុញ្ញាតឱ្យមធ្យោបាយទាំងឡាយណាដែលមានកម្ពស់លើសពី ២,៨ម៉ែត្រ និងទម្ងន់លើសពី៥តោន ឆ្លងកាត់បានឡើយ៕

LEAVE A REPLY