ឃើញមានការរិះគន់រឿងសាំងឡើងថ្លៃពេក ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងមួយនេះឲ្យគ្រប់គ្នាបានដឹងតែម្តង

0
79

រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គមទាក់ទងនឹងការកើនឡើងតម្លៃប្រេងឥន្ទនៈ ដែលមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ហើយដោយសារតែតែមើលឃើញពីករណីនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចជូនដំណឹងស្តីពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ពីការកើនឡើងតម្លៃប្រេង។

យោងតាមរយៈសេចក្តីជូនដំណឹងបានឲ្យដឹងថា ប្រេងឥន្ទនៈស្ទើរតែទាំងអស់ ដែលដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានប្រភពដើមនាំចូលពីប្រទេសសិង្ហបុរីដូចគ្នា ហើយទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ទនៈក្តី ក៏តម្លៃលក់រាយប្រេងឥន្ទនៈរាយនៅកម្ពុជាកើនឡើងតិចជាងតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ ដោយសារតែរូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាត្រូវបានកំណត់ដោយអន្តរក្រសួងរួចមកហើយ ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល៕

LEAVE A REPLY