មិនលេងសើចទេ!! ឃើញរង្វង់ពណ៌ខ្មៅនេះនៅលើកម្មវិធី Message បើហ៊ានចុច ប្រយ័ត្នបាន iPhone ថ្មី…

0
52

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមានមេរោគថ្មីមួយទៀតហើយ ដែលកំពុងវាយលុកលើកម្មវិធីផ្ញើសាររបស់ iPhone មួយចំនួន ហើយអ្វីដែលវាត្រូវការ គឺគ្រាន់តែវាយពីរអក្សរប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ បានដាក់ឈ្មោះឲ្យមេរោគនោះថា “The Black Dot Bug”។

មូលហេតុដែលមេរោគនេះត្រូវបានដាក់ឈ្មោះអញ្ចឹង គឺដោយសារតែមានរង្វង់មូលពណ៌ខ្មៅមួយ ដែលយើងអាចមើលឃើញនៅទីតាំង Emoji។ អ្វីដែលគួរឲ្យខ្លាចបំផុត គឺកម្មវិធីផ្ញើសារនោះមិនអាចជួសជុលឡើងវិញបានដោយគ្រាន់តែបង្ខំកម្មវិធីឲ្យបិទ រឺ Restart iPhone ដូចសព្វដងឡើយ ពោលគឺស្មាតហ្វូនទាំងមូលនឹងដំណើរការយឺត រឺគាំងតែម្ដង។

គួរបញ្ជាក់ផងដែរថា រង្វង់ពណ៌ខ្មៅដែលមានរូបរាងដូច Emoji នេះមិនមែនត្រឹមតែជាមូលហេតុដែលធ្វើឲ្យកម្មវិធីផ្ញើសារគាំងនោះទេ ពោលគឺវាមានភ្ជាប់មកជាមួយនឹងកូដរាប់ពាន់ដែលលួចបញ្ចេញខ្លួនមកតាមការប្រើប្រាស់ Emoji រួចគ្របដណ្ដប់លើប្រព័ន្ធដំណើរការរបស់ស្មាតហ្វូនទាំងមូលតែម្ដង។

ទោះជាយ៉ាងណា មេរោគនេះគឺមានវិធីសាស្ត្រក្នុងការដោះស្រាយហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺបង្ខំកម្មវិធី Message ឲ្យបិទ ប្រើប្រាស់មុខងារ 3D Touch លើរូបតំណាងកម្មវិធី Message និងចុចពាក្យថា “New Message”។ បន្ទាប់ពីធ្វើបែបនេះ អ្វីៗនឹងដំណើរការធម្មតាវិញ ហើយអ្នកត្រូវចូលទៅកាន់ inbox រួចលុបសារនោះចោល។

សម្រាប់ក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសទាក់ទងទៅនឹងការជួសជុលលើមេរោគនេះជាផ្លូវការនៅឡើយទេ ប៉ុន្ដែអតិថិជនជាច្រើនរំពឹងថា វិធីដោះស្រាយនឹងមានក្នុងពេលឆាប់ៗនេះ។

 

LEAVE A REPLY