ច្បាស់ក្រឡែត! iPhone SE 2 មិនត្រឹមតែដូច iPhone X ទេ គឺស្ទើរតែខ្លាំងជាងទៅទៀត

0
145

ពាក្យចចាមអារាមជាច្រើនទាក់ទងទៅនឹង iPhone SE យើងនៅតែសង្កេតឃើញមានជារៀងរាល់ថ្ងៃ ប៉ុន្ដែអាចនិយាយបានថា គ្មានមួយណាអាចយកជាការបានឡើយ ព្រោះគ្មានការបញ្ជាក់ពីក្រុមហ៊ុន។ ដោយឡែក សម្រាប់ពេលនេះគឺខុសគ្នា តាមរយៈរូបភាពថ្មីនេះ យើងអាចកំណត់បានថា iPhone SE ជំនាន់ថ្មី នឹងមានគែមស្ដើង ហើយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Face ID ថែមទៀតផង។

អតិថិជនជាច្រើនយល់ឃើញថា iPhone SE 2 រឺ iPhone (2018) នឹងត្រូវបានបង្ហាញក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយរហូតមកដល់ពេលបច្ចុប្បន្ន យើងអាចសន្មត់បានទាក់ទងទៅនឹងរូបរាងរបស់ iPhone ថ្មីនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone SE 2 ត្រូវបានគេជឿថានឹងមានភ្ជាប់មកជាមួយនឹងកញ្ចក់ពេញតួខ្លួនតែម្ដង ពោលគឺសូម្បីតែផ្ទៃខាងក្រោយ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។

តាមរយៈការលើកឡើងរបស់ក្រុមហ៊ុន Apple កាលពីមួយរយៈមុនថា ជំនាន់ក្រោយៗនៃ iPhone ទាំងអស់នឹងមានក្បាលឆក ដូចនេះយើងអាចសន្មត់បានថា iPhone SE 2 នឹងទទួលបានរចនាបទថ្មីនេះដែរ។ ក្រៅពីក្បាលឆក iPhone SE ជំនាន់ថ្មីនេះក៏នឹងទទួលបានរចនាបទស្ដើង និងស្ទើរគ្មានគែមសងខាងផងដែរ។

គួរបញ្ជាក់ផងដែរថា iPhone SE 2 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ A10 Fusion ជាមួយនឹងមុខងារដូចគ្នាទៅនឹង iPhone X ទាំងស្រុង។ លើសពីនេះទៅទៀត កាមេរ៉ាក្រោយនឹងមានដល់ទៅ 2 ជាមួយនឹងបច្ចេកវិទ្យា Zoom មិនបាត់បង់គុណភាពរូប មុខងារ 3D Touch និងរន្ធដោតកាសផងដែរ។

LEAVE A REPLY