ងាយបំផុត! វិធីសាស្ត្រជួយឲ្យស្មាតហ្វូន Android ដើរលឿនដូចព្យុះតាមរយៈមុខងារ Developer Options

0
120

សម្រាប់ប្រព័ន្ធដំណើរការ Android គឺមានមុខងារច្រើនណាស់ដែលអ្នកប្រើប្រាស់មួយចំនួនមិនទាន់យល់ច្បាស់ និងបោះបង់ចោលនូវអត្ថប្រយោជន៍របស់វា។ ដោយឡែក អ្នកអាចនឹងមិនដែលចាប់អារម្មណ៍ថា មុខងារ Developer Options គឺមានប្រយោជន៍ខ្លាំងណាស់ ពោលគឺវាអាចជួយឲ្យស្មាតហ្វូន Android របស់អ្នកដំណើរការបានលឿនជាងធម្មតា និងរក្សាគុណភាពប្រើប្រាស់បានយូរផងដែរ។

ទាក់ទងទៅនឹងមុខងារ Developer Options ដំបូងឡើយ អ្នកត្រូវបើកវាជាមុនសិន ហើយដើម្បីធ្វើវាសូមចូលទៅកាន់ Settings ចុចលើពាក្យ About device នោះអ្នកនឹងឃើញ Android version Model number និងអ្វីៗជាច្រើនផ្សេងទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺចុចឲ្យច្រើនដងលើពាក្យថា Build number ហើយអ្នកនឹងឃើញអក្សរមួយជួរផុសចេញ។ បន្ទាប់មកត្រឡប់មកកាន់មីនុយដើមវិញ ហើយអ្នកនឹងឃើញមុខងារ Developer options នៅក្រោម About device។

គួរបញ្ជាក់ផងដែរថា អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខងារ Developer Options នេះ ព្រោះវាអាចបង្កើតរឿងចម្លែកលើស្មាតហ្វូនអ្នកបាន។ ប៉ុន្ដែកុំបារម្ភអី ដោយវាអាចបិទវិញបានដោយងាយស្រួលទេ ហើយដើម្បីចាប់ផ្ដើមក្លាយជា Developer អ្នកត្រូវបើកវាជាមុនសិន បន្ទាប់មកចុច OK ជាការស្រេច។

ចំពោះស្មាតហ្វូន Android គឺមានអាថ៌កំបាំងច្រើនណាស់ទាក់ទងទៅនឹងវិធីសាស្ត្រក្នុងការជួយឲ្យប្រព័ន្ធដំណើរការធ្វើការបានលឿនជាងមុន។ ជាមួយនឹង Developer Options គឺងាយស្រួលបំផុត ហើយអ្វីដែលអ្នកត្រូវធ្វើគឺអូសចុះក្រោមរហូតដល់ឃើញពាក្យថា ‘Window animation scale’, ‘Transition animation scale’ និង ‘Animator duration scale’។ សម្រាប់មុខងារដំបូងគេ គឺមានសមត្ថភាពអាចគ្រប់គ្រងលើដំណើរការផ្លាស់ប្ដូរចលនា រីឯមុខងារទី2 គឺអាចគ្រប់គ្រងលើល្បឿននៃការបិទ រឺបើកកម្មវិធី និងចុងក្រោយគេគឺមានសមត្ថភាពគ្រង់គ្រងលើចលនានៃប្រព័ន្ធដំណើរការដូចជា អូសរបារដំណឹង ចុចប៊ូតុងណាមួយ រឺបិទកម្មវិធីដែលបើកទុកចោល។

អ្នកនឹងសង្កេតឃើញការកំណត់មកស្រាប់លើមុខងារទាំង 3នេះគឺ 1x រឺ Normal Speed ហើយប្រសិនបើអ្នកចុចលើមុខងារនីមួយៗ អ្នកនឹងអាចកំណត់ល្បឿនសារជាថ្មីរហូតដល់ 10x ឯណោះ។ ដូចនេះ ប្រសិនបើអ្នកមានអារម្មណ៍ថាស្មាតហ្វូនដូចជាដើរយឺតពេក នោះអ្នកអាចសាកល្បងវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរការកំណត់ក្នុង Developer options នេះបាន។

ប្រភព៖ khmernote

LEAVE A REPLY