ត្រលប់មកដល់ប្រទេសវិញភ្លាម ក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវគេគប់ពងមាន់ដាក់ភ្លែត ព្រោះខឹងធ្លាក់ពីការប្រកួត World Cup (មានវីដេអូ)

0
88

កីឡាករជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានប្រជាជនកូរ៉េគប់ពងមាន់ដាក់ ខណៈពេលត្រលប់មកពីប្រទេសកូរ៉េវិញ បន្ទាប់ពីត្រូវជម្រុះចេញពីការប្រកួត World Cup។ កីឡាករ Shin Tae-yong និងមិត្តរួមក្រុម បាននាំគ្នាឈរជាជួរ ដើម្បីថតរូប ក្រោយពេលមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon វិញកាលពីថ្ងៃទីសុក្រកន្លងទៅនេះ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្លួនផងដែរ។

ប៉ុន្តែខណៈក្រុមជម្រើសជាតិបាល់ទាត់កូរ៉េកំពុងតែឈរជាជួរឲ្យក្រុមសារព័ត៌មានផ្តិតរូបភាព ស្រាប់តែមានអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តនឹងការជម្រុះពី World Cup ក៏បានគប់ពងមាន់មកលើក្រុមជម្រើសជាតិតែម្តង ប៉ុន្តែសំណាងល្អមិនត្រូវចំកីឡាករណាម្នាក់ឡើយ។

បន្ទាប់ពីកើតមានករណីនេះរួច ក្រុមជម្រើសជាតិទាំងបានធ្វើការអរគុណដល់អ្នកគាំទ្រ ដែលបានគាំទ្រក្រុមជម្រើសជាតិរបស់ខ្លួន ហើយពួកគេក៏បានសុំអភ័យទោសជាសាធារណៈផងដែរ ដែលមិនបានឡើងទៅប្រកួតនៅវគ្គបន្ត ហើយត្រលប់មកប្រទេសវិញទាំងបែបនេះ៕

LEAVE A REPLY