វិទ្យាល័យទួលខ្ពស់បានធ្វើការសម្ភោធនូវអាគារសិក្សាថ្មី និងបានបំពាក់ Wi-Fi ប្រើប្រាស់ដោយសេរីជូនសិស្សានុសិស្ស ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក តំណាងខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន
ការតភ្ជាប់សាលារៀនឌីជីថលកម្ពុជាត្រូវបានអភិវឌ្ឍក្នុងរយៈពេលជាង២០ឆ្នាំមកហើយ ជាមួយនឹងកំណើនផលទុនជាតិសរុបនៅប្រទេសកម្ពុជា (GDP) សរុបជាមធ្យមប្រហែល៧% ក្នុងមួយឆ្នាំ ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តកំណើនរបស់ខ្លួននាពេលអនាគត។ ការរួមចំណែកសំខាន់ចំពោះកំណើនរហូតមកដល់ពេលនេះ គឺដោយសារមានសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេស ជាមួយនឹងការបើកទូលាយនៅក្នុងគោលនយោបាយចំពោះការវិនិយោគពីបរទេស។ ក្នុងជំហានបន្ទាប់នៃការអភិវឌ្ឍប្រទេសកម្ពុជា គឺការផ្តោតទៅលើគុណភាពនៃកំណើន។ ដែលមានន័យថាប្រទេសកម្ពុជាត្រូវមានយុទ្ធសាស្រ្តបន្ថែមទៀតទៅលើផែនការអភិវឌ្ឍន៍របស់ខ្លួន ក៏ដូចជាទាក់ទាញការវិនិយោគដែលមានគុណភាពបន្ថែមទៀតទៅលើវិស័យយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។
ជាក់ច្បាស់ណាស់ថាការអភិវឌ្ឍនាពេលអនាគតនឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យានិងការរួមបញ្ចូលគ្នានៃវិស័យបច្ចេកវិទ្យា ដើម្បីជួយកែលម្អការសម្រេចចិត្ត ការរៀបចំផែនការ ការប្រកួតប្រជែង និងគុណភាពដ៏ល្អនៃជីវិតសម្រាប់មនុស្សគ្រប់គ្នា។ វាច្បាស់ណាស់ថាបច្ចេកវិទ្យាគឺជាអ្នកកំណត់និន្នាការនានានៅទូទាំងពិភពលោក។ សំខាន់ជាងនេះទៀតបណ្ដារអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សមាគមន៍អាស៊ាន ITU និង...
ងាយបំផុត! វិធីសាស្ត្រជួយឲ្យស្មាតហ្វូន Android ដើរលឿនដូចព្យុះតាមរយៈមុខងារ Developer Options
សម្រាប់ប្រព័ន្ធដំណើរការ Android គឺមានមុខងារច្រើនណាស់ដែលអ្នកប្រើប្រាស់មួយចំនួនមិនទាន់យល់ច្បាស់ និងបោះបង់ចោលនូវអត្ថប្រយោជន៍របស់វា។ ដោយឡែក អ្នកអាចនឹងមិនដែលចាប់អារម្មណ៍ថា មុខងារ Developer Options គឺមានប្រយោជន៍ខ្លាំងណាស់ ពោលគឺវាអាចជួយឲ្យស្មាតហ្វូន Android របស់អ្នកដំណើរការបានលឿនជាងធម្មតា និងរក្សាគុណភាពប្រើប្រាស់បានយូរផងដែរ។
ទាក់ទងទៅនឹងមុខងារ Developer Options ដំបូងឡើយ អ្នកត្រូវបើកវាជាមុនសិន ហើយដើម្បីធ្វើវាសូមចូលទៅកាន់ Settings ចុចលើពាក្យ About device នោះអ្នកនឹងឃើញ...
ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃសាធារណៈ (PUBLIC WIFI) បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំកម្មវិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi ចំនួន ២ ទីតាំង ក្រោមអធិបតីភាព ឯកឧត្ដម ត្រាំ អ៊ីវតឹក...