ដើម្បីកុំឲ្យមានការភ័ន្តច្រលំទៀត សាលាក្រុងធ្វើការបញ្ជាក់ជាថ្មីម្តងទៀតទាក់ទងនឹងស្ពានដែកបេឡេឬស្សីកែវ

កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីការដាក់សម្ពោធស្ពានដែកបេឡេឬស្សីកែវនេះរួច ក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយដោយភ័ន្តច្រឡំថា ស្ពានដែកបេឡេឫស្សីកែវ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៀត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបញ្ជាក់ជាថ្មីថា ស្ពានបេឡេឫស្សីកែវ...

ស្ពានអាកាសស្តុបផ្សារដីហុយ បើកឲ្យចរាចរវិញហើយចាប់ពីថ្ងៃនេះទៅ ហើយលើកនេះលែងបារម្ភរឿងឡានក្រុងបើកបុកប៉ារាស់ទៀតហើយ

កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ ស្ពានអាកាសស្តុបផ្សារដីហុយបានបិទមិនឲ្យចរាចរទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្ថាបនាភ្ជាប់តំណស្ពានរួច ចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃស្អែកទី១០ ខែឧសភាឆ្នាំ២០១៨តទៅ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងដាក់អោយយានយន្តធ្វើចរាចរទាំង២ទិសជាធម្មតាឡើងវិញ។ ហើយក្រសួងបានបញ្ជាក់ទៀតថាការដាក់អោយដំណើរការលើកនេះ នឹងអនុញ្ញាត្តអោយរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

បើមិនចង់ស៊យធំទេ កុំផឹកកាហ្វេនេះដាច់ខាត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ណែនាំសាធារណៈជនទាំងអស់មិនគួរទទួលទានកាហ្វេចង្អុលមេឃមានផ្ទុកឱសថឈ្មោះ Sidenafil ដែលប្រើប្រាស់សំរាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយឱសថនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ចំពោះអ្នកប្រើប្រាស់ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេនេះត្រូវបាននាំចូលមកប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ កាហ្វេចង្អុលមេឃ ឯ.ក ហើយផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងវិទ្យុ ព្រមទាំងចែកចាយ និងលក់តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។ ប្រសិនបើបងប្អូនជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ ចែកចាយផលិតផលកាហ្វេនេះ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៥៧៤...

សៀមរាបកំពុងតែជួបប្រទះបញ្ហាមួយនេះ ដោយសារតែកំណើនភ្ញៀវចិន

លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកំណើនអ្នកទេសចរណ៍ជន​ជាតិចិន ដែលចូលមកទស្សនាកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់ នេះយោងតាមស្ថិតិនៅឆ្នាំ២០១៦ កម្ពុជា ទទួលភ្ញៀវទេសចរណ៍ចិនចំនួនជាង៦៧ម៉ឺននាក់ , នៅឆ្នាំ២០១៧ មានចំនួន៩១ម៉ឺននាក់ និង គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ចិន បានកើនឡើងដល់ជាង៥០ម៉ឺននាក់ហើយ ។ លោក លី ជីជា បានមានប្រសាសន៍ទៀតថា...

Stay connected

0FansLike
1,282FollowersFollow
27,481SubscribersSubscribe