ស្ពានអាកាសស្តុបផ្សារដីហុយ បើកឲ្យចរាចរវិញហើយចាប់ពីថ្ងៃនេះទៅ ហើយលើកនេះលែងបារម្ភរឿងឡានក្រុងបើកបុកប៉ារាស់ទៀតហើយ

កាលពីថ្ងៃទី០១ ខែឧសភា កន្លងទៅនេះ ស្ពានអាកាសស្តុបផ្សារដីហុយបានបិទមិនឲ្យចរាចរទាំង២ទិស ដើម្បីសាងសង់តំណស្ពានចុងក្រោយ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការស្ថាបនាភ្ជាប់តំណស្ពានរួច ចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃស្អែកទី១០ ខែឧសភាឆ្នាំ២០១៨តទៅ ស្ពានអាកាសស្តុបផ្សារដីហុយ នឹងដាក់អោយយានយន្តធ្វើចរាចរទាំង២ទិសជាធម្មតាឡើងវិញ។ ហើយក្រសួងបានបញ្ជាក់ទៀតថាការដាក់អោយដំណើរការលើកនេះ នឹងអនុញ្ញាត្តអោយរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ។ ដូច្នេះសូមសាធារណជនមេត្តាជ្រាប និងសូមអញ្ជើញធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

ក្មេងស្រី១១ឆ្នាំ លង់ទឹក​ស្លាប់ នៅ​តំបន់​ទេសចរណ៍​ទឹកជ្រោះ​តា​តៃ នៅ​កោះកុង

កោះកុង៖ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅ​តំបន់​ទឹកជ្រោះ​តា​តៃ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង។ កុមារ​រី​រងគ្រោះ​ឈ្មោះ ឆាយ សៀវ​ហ្គិ​ច អាយុ១១ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មាន​ឪពុក​ឈ្មោះ ឆាយ ច​ន្ធី អាយុ៣៨ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​នៅ​ក្រុងព្រះសីហនុ ម្ដាយ​ឈ្មោះ ជួង ទុំ...

ដើម្បីកុំឲ្យមានការភ័ន្តច្រលំទៀត សាលាក្រុងធ្វើការបញ្ជាក់ជាថ្មីម្តងទៀតទាក់ទងនឹងស្ពានដែកបេឡេឬស្សីកែវ

កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីការដាក់សម្ពោធស្ពានដែកបេឡេឬស្សីកែវនេះរួច ក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយដោយភ័ន្តច្រឡំថា ស្ពានដែកបេឡេឫស្សីកែវ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំទៀត រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបញ្ជាក់ជាថ្មីថា ស្ពានបេឡេឫស្សីកែវ...

ឃើញមានការរិះគន់រឿងសាំងឡើងថ្លៃពេក ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹងមួយនេះឲ្យគ្រប់គ្នាបានដឹងតែម្តង

រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសង្គមទាក់ទងនឹងការកើនឡើងតម្លៃប្រេងឥន្ទនៈ ដែលមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ ហើយដោយសារតែតែមើលឃើញពីករណីនេះ ក្រសួងពាណិជ្ជកម្មបានចេញសេចជូនដំណឹងស្តីពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ពីការកើនឡើងតម្លៃប្រេង។ យោងតាមរយៈសេចក្តីជូនដំណឹងបានឲ្យដឹងថា ប្រេងឥន្ទនៈស្ទើរតែទាំងអស់ ដែលដាក់លក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺមានប្រភពដើមនាំចូលពីប្រទេសសិង្ហបុរីដូចគ្នា ហើយទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ទនៈក្តី ក៏តម្លៃលក់រាយប្រេងឥន្ទនៈរាយនៅកម្ពុជាកើនឡើងតិចជាងតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិ ដោយសារតែរូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាត្រូវបានកំណត់ដោយអន្តរក្រសួងរួចមកហើយ ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល៕

Stay connected

0FansLike
1,282FollowersFollow
27,752SubscribersSubscribe