Instagram ឥឡូវមានរបារកំណត់លើទំហំ Emoji ថ្មី ដើម្បីបង្ហាញពីអារម្មណ៍ដែលអ្នកចូលចិត្ត រឺមិនចូលចិត្តខ្លាំងប៉ុណ្ណា

ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Instagram ទើបតែបានប្រកាសទាក់ទងទៅនឹងមុខងារថ្មីដែលមានឈ្មោះថា Emoji Slider ទៅលើមុខងារ Story ដែលមានសមត្ថភាពអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្សេងទៀត អាចបង្ហាញពីអារម្មណ៍ចូលចិត្ត រឺមិនចូលចិត្តបានតាមរយៈរបារនេះ។ ទាក់ទងទៅនឹងមូលហេតុដែលក្រុមហ៊ុន Instagram បង្កើតមុខងារនេះឡើង គឺដើម្បីឲ្យអ្នកប្រើប្រាស់ដឹងថា រវាងការបង្ហោះអ្វីមួយចូលទៅក្នុង Story របស់ខ្លួន ទទួលបានការចាប់អារម្មណ៍ ចូលចិត្ត និងមិនចូលចិត្តប៉ុន្មាននាក់។ ទោះជាយ៉ាងណា Story នឹងបាត់ទៅវិញក្នុងរយៈពេល 24ម៉ោង...

មិនលេងសើចទេ!! ឃើញរង្វង់ពណ៌ខ្មៅនេះនៅលើកម្មវិធី Message បើហ៊ានចុច ប្រយ័ត្នបាន iPhone ថ្មី…

កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមានមេរោគថ្មីមួយទៀតហើយ ដែលកំពុងវាយលុកលើកម្មវិធីផ្ញើសាររបស់ iPhone មួយចំនួន ហើយអ្វីដែលវាត្រូវការ គឺគ្រាន់តែវាយពីរអក្សរប៉ុណ្ណោះ។ អ្នកប្រើប្រាស់ដែលកំពុងប្រឈមមុខនឹងបញ្ហានេះ បានដាក់ឈ្មោះឲ្យមេរោគនោះថា “The Black Dot Bug”។ មូលហេតុដែលមេរោគនេះត្រូវបានដាក់ឈ្មោះអញ្ចឹង គឺដោយសារតែមានរង្វង់មូលពណ៌ខ្មៅមួយ ដែលយើងអាចមើលឃើញនៅទីតាំង Emoji។ អ្វីដែលគួរឲ្យខ្លាចបំផុត គឺកម្មវិធីផ្ញើសារនោះមិនអាចជួសជុលឡើងវិញបានដោយគ្រាន់តែបង្ខំកម្មវិធីឲ្យបិទ រឺ Restart iPhone ដូចសព្វដងឡើយ ពោលគឺស្មាតហ្វូនទាំងមូលនឹងដំណើរការយឺត រឺគាំងតែម្ដង។ គួរបញ្ជាក់ផងដែរថា រង្វង់ពណ៌ខ្មៅដែលមានរូបរាងដូច...

Stay connected

0FansLike
1,282FollowersFollow
26,965SubscribersSubscribe